តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ជម្ងឺសន្លាក់មានច្រើនប្រភេទដូចជា ជម្ងឺគាំងសន្លាក់ ជម្ងឺរលាកសន្លាក់ ជម្ងឺសឹកសន្លាក់ជាដើម។ ជម្ងឺសន្លាក់ភាគច្រើនកើតលើមនុស្សវ័យចំណាស់។ មនុស្សវ័យចំណាស់ អាយុលើសពី៦៥ឆ្នាំ ៨០ភាគរយជាបុរសភេទ និង៧០ភាគរយជាស្ដ្រីភេទ កើតមានជម្ងឺសន្លាក់។
ជម្ងឺសន្លាក់បង្កឡើងដោយមូលហេតុជាច្រើន ដូចជាមេរោគ ការសឹករិចរ៉ិលក្បាលសន្លាក់ ការប៉ះទង្គិច ឬប្រព័ន្ធភាពស៊ាំ។ ដូច្នេះការព្យាបាលត្រូវធ្វើឡើងទៅតាមមូលហេតុនិមួយៗ និងទៅតាមកម្រិតធ្ងន់ ឬស្រាល។ ជម្ងឺសន្លាក់ទាំងនេះសុទ្ធតែអាចព្យាបាល បានដោយការប្រើប្រាស់ថ្នាំលេប ថ្នាំចាក់ និងការវះកាត់។រីឯរយៈពេលនៃការព្យាបាលអាស្រ័យទៅតាមមូលហេតុជម្ងឺ របៀបព្យាបាល និងកម្រិតធ្ងន់ធ្ងរ៕